តើព្រះយេស៊ូវគ្រិស្តពិតជា

យាងចុះពីស្ថានបរមសុខមែនឬ?

Did Jesus really come down from Heaven?

by Alan Hayward.

 

សេចក្តីផ្តើម

Introduction

 

មុនពេលចាប់ផ្តើម វាពិតជាចាំបាច់ដែលយើងត្រូវដឹងពីរឿងមួយឲ្យច្បាស់។ ព្រះអម្ចាស់យេស៊ូគ្រិស្ដជាព្រះបុត្រារបស់ព្រះជាម្ចាស់។ បន្ទាប់ពីព្រះជាម្ចាស់ ទ្រង់ពិតជាអស្ចារ្យបំផុតក្នុងសកលលោក គោលបំណងនៃសៀវភៅនេះគឺដើម្បីសសើរតម្កើងព្រះអម្ចាស់យេស៊ូវ ហើយទ្រង់តែមួយអង្គដែលសាកសមនឹងទទួលបានកិត្តិយសនេះ។ ជាអកុសល ការបង្រៀនក្នុងគម្ពីរស្ដីអំពីព្រះអម្ចាស់យេស៊ូវជាញឹកញាប់មានភាពខុសឆ្គង។ ទោះជាការបង្រៀនដោយបំណងល្អក៏ដោយ ប៉ុន្តែវាជាភាពខុសឆ្គងក្នុងការគោរពព្រះយេស៊ូវ។ ក្រុមជំនុំជាច្រើនបានបង្រៀនអំពីទ្រង់ តែវាមិនមាននៅក្នុងព្រះគម្ពីរនោះទេ។ កូនសៀវភៅនេះនឹងកំណត់ចេញដើម្បីកែប្រែរាល់រឿងរ៉ាវខុសឆ្គងទាំងនេះ។ កិច្ចការនេះគឺមិនបំណងដើម្បីរិះគន់សាសនារបស់នរណាម្នាក់នោះទេ ប៉ុន្តែគ្រាន់តែដើម្បីបង្ហាញពីអ្វីដែលព្រះគម្ពីរពិតជាបង្រៀនយើងអំពីព្រះយេស៊ូដែលជាព្រះបុត្រារបស់ព្រះជាម្ចាស់។ នៅពេលដែលយើងយល់ពីរឿងនេះច្បាស់លាស់ យើងអាចសរសើរតម្កើងសិរីរុងរឿងទៅទ្រង់ ឲ្យសាកសមនឹងព្រះគុណរបស់ព្រះអង្គ។

លោក Alan Hayward

 

 

 

" ខ្ញុំបានយាងចុះមកពីស្ថានបរមសុខ "

“I came down from heaven”

 

ចំណងជើងនៃសៀវភៅនេះគឺជាសំណួរដែលសួរថា : តើព្រះអម្ចាស់យេស៊ូគ្រិស្ដពិតជាយាងចុះមកពីស្ថានបរមសុខមែនឬ? នៅក្នុងជំពូកទី 6 នៃសៀវភៅដំណឹងល្អរបស់លោកយ៉ូហាន មានខមួយដែលលើកឡើងដើម្បីឆ្លើយនឹងសំណួរនេះ។ ព្រះយេស៊ូមានព្រះបន្ទូលថា: យើងបានយាងចុះពីស្ថានបរមសុខមក មិនមែនដើម្បីធ្វើតាមព្រះហឫទ័យរបស់យើងផ្ទាល់នោះទេ គឺធ្វើតាមព្រះហឫទ័យរបស់ព្រះដែលបានចាត់យើងឲ្យមក ( 38) ប៉ុន្តែយើងមិនអាចធ្វើសេចក្ដីសន្និដ្ឋានបានទេ ព្រោះប្រធានបទនេះគឺមិនមែនជារឿងសាមញ្ញទៅតាមអ្វីដែលយើងមើលឃើញនោះទេ។ មានការលំបាកមួយដែលកើតឡើងដោយសារតែមានភាសាពីរប្រភេទផ្សេងពីគ្នាគឺ៖ ភាសាន័យចំ និងភាសាន័យធៀប។ ប្រភេទទាំងពីរនេះត្រូវបានប្រើដោយព្រះយេស៊ូវនៅក្នុងជំពូកដែលយើងកំពុងពិចារណានេះ។ ក្នុងខ 64 ទ្រង់មានព្រះបន្ទូលថា “មានអ្នកខ្លះដែលមិនជឿ” នេះជាភាសាន័យចំវាបានបញ្ចាក់ន័យអ្វីដែលវាបានសរសេរឡើង។ សូម្បីតែកូនក្មេងក៏មិនអាចច្រឡំអត្ថន័យរបស់វាបានដែរ។ ប៉ុន្តែ មានខគម្ពីរជាច្រើនផ្សេងទៀតមិនបានសរសេរដូចនេះទេ។ នៅក្នុងខ 53 និង 54 សំរាប់ជាឧទាហរណ៍។ នៅក្នុងខនោះព្រះយេស៊ូវមានបន្ទូលថា: “ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា អ្នកដែលបរិភោគសាច់របស់កូនមនុស្សហើយផឹកឈាមរបស់គេ អ្នកនឹងមិនមានជីវិតនៅក្នុងខ្លួននោះទេ លុះត្រាតែអ្នករាល់គ្នាបរិភោគសាច់និងផឹកឈាមរបស់ខ្ញុំ អ្នកនឹងមានជីវិតអស់កល្បជានិច្ច”។នេះជាភាសាន័យធៀប។ វាមិនមែនមានន័យដូចអ្វីដែលវា សរសេរឡើងនោះទេ ជំនួសមកវិញ វាមានអត្ថន័យយ៉ាងជ្រាលជ្រៅ។ អ្នកត្រូវតែគិតដោយប្រុងប្រយ័ត្នដើម្បីរកឱ្យឃើញអត្ថន័យពិតប្រាកដរបស់ភាសាបែបនេះ។ ដូច្នេះប្រសិនបើយើងមិនប្រុងប្រយ័ត្នយើងអាចយល់ច្រឡំភាសាប្រភេទនេះបានយ៉ាងងាយស្រួល។ ជាការពិតជនជាតិយូដាដែលបានយល់ខុស ទៅន័យធៀបរបស់ព្រះបន្ទូលរបស់ព្រះយេស៊ូ។ ពួកគេបាននិយាយថា: “តើបុរសនោះឲ្យរាងកាយរបស់គាត់មកយើងបរិភោគប្រហែលជាពួកគេគិតថាព្រះយេស៊ូបានផ្សព្វផ្សាយឲ្យស៊ីសាច់មនុស្ស! អ្វីដែលពួកគេបានគិតគឺពិតជាយល់ច្រឡំទាំងស្រុង។ បើអញ្ចឹងនោះ តើអ្វីដែលថ្លែងការណ៍ “ខ្ញុំបានចុះមកពីស្ថានបរមសុខ” តើនេះជាន័យត្រង់ឬន័យធៀប? មានហេតុផលល្អក្នុងការគិតថាវាជាន័យធៀប។ ក្នុងខ 31 ជំពូកដូចគ្នានេះ បាននិយាយពីរឿងមួយដែលព្រះគម្ពីរសញ្ញាចាស់ហៅថា "ម៉ាណា" នេះជានុំបុ័ងមួយប្រភេទដែលព្រះជាម្ចាស់បានផ្តល់ សម្រាប់រាស្ដ្ររបស់ទ្រង់ក្នុងការបរិភោគក្នុងពេលពួកគេនៅវាលរហោស្ថាន។ នៅក្នុងខ 31 នេះពាក្យថា: "គាត់ (ព្រះ) បានប្រទានឱ្យគេបរិភោគនំបុ័ងដែលធ្លាក់ពីស្ថានបរមសុខ" ជាការពិតនេះគឺជាភាសាន័យធៀប។ នំបុ័ងអស្ចារ្យនេះមិនត្រូវបានគេដុតនៅក្នុងស្ថានបរមសុខហើយបន្ទាប់មកប្រគល់ទៅឱ្យផែនដីនោះទេ។ សេចក្តីថ្លែងការណ៍ថាវាមកពីស្ថានបរមសុខបានប្រាប់យើងថា ព្រះនៃស្ថានបរមសុខបានបង្កើតវានៅលើផែនដី។ មានទំនុកតម្កើងដ៏ល្បីមួយដែលកសិករច្រៀងនៅក្នុងពេលប្រមូលផលគឺ ចាប់ផ្តើមច្រៀងបន្ទរថា " អំណោយដែលនៅជុំវិញយើងទាំងអស់គឺត្រូវបានផ្ញើពីលើមេឃមក" ពាក្យទាំងនេះត្រូវបានយកដោយផ្ទាល់ពីគម្ពីរសញ្ញាថ្មី យ៉ាកុប 1:17 បាននិយាយថាគ្រប់អំណោយ "គឺមកពីស្ថានបរមសុខ មកពីព្រះបិតាមក” ពេលច្រៀងទំនុកតម្កើននេះកសិករមិនបានស្រមៃថា ដំណាំរបស់ពួកគេជាភាសានៃត្រង់នោះទេ ត្រង់ថាមកចុះ "ពីលើមេឃ" ពួកគេគ្រាន់តែមានន័យថា ព្រះផ្ដល់ឱ្យយើងប្រមូលផលរបស់ពួកគេ។

 

ភាសាន័យធៀប
More figurative language

 

ព្រះគម្ពីរមានការប្រើប្រាស់ភាសាប្រភេទន័យធៀបជាច្រើនអំពីបុរស ( Men យើងអាចបកប្រែថា បុរសឬក៏មនុស្ស) ក៏ដូចជាវត្តុមួយចំនួនផងដែរ។ វាប្រាប់យើងថា “ព្រះជាម្ចាស់បានចាត់បុរសម្នាក់ឈ្មោះយ៉ូហាន " (យ៉ូហាន 1:6) ប៉ុន្ដែលោកយ៉ូហានមិនដែលបាននៅស្ថានបរមសុខទេ។ “ចាត់មកដោយព្រះ” គ្រាន់តែមានន័យថាព្រះបានប្រទានឱ្យគាត់ធ្វើការងារពិសេសតែប៉ុណ្ណោះ។ ប៉ុន្តែការពន្យល់នេះអាចអនុវត្តទៅខគម្ពីរមួយចំនួនដែលពិតជាបាននិយាយអំពីព្រះយេស៊ូវ "ចុះមក" ពីស្ថានបរមសុខ។ មានអត្ថបទគម្ពីរចំនួនផ្សេងទៀតដែលហាក់ដូចជាបានបង្ហាញនូវការការបកស្រាយតាមវិធីផ្សេងៗទៀតអំពី ព្រះយេស៊ូវដែលថាទ្រង់បានគង់នៅក្នុងស្ថានបរមសុខជាយូរមកហើយ មុនពេលដែលទ្រង់បានបង្ហាញខ្លួននៅលើផែនដីមួយ។ នេះគឺជាអត្ថបទមួយក្នុងចំណោមអត្ថបទទាំងនោះ : “ព្រះវរបិតា (ព្រះយេស៊ូវមានព្រះបន្ទូល) លើកតម្កើងសិរីរុងរឿងរបស់ខ្ញុំនៅក្នុងវត្តមានផ្ទាល់របស់ទ្រង់ ជាមួយនឹងសិរីរុងរឿងដែលទូលបង្គំធ្លាប់មាន មុនពេលដែលពិភពលោកត្រូវបានបង្កើត” (យ៉ូហាន 17: 5) តើយើងត្រូវធ្វើដូចម្ដេចចំពោះខគម្ពីរទាំងនោះ? ពួកវាជាភាសាន័យចំ ឬន័យធៀប? តើព្រះយេស៊ូវពិតជារស់នៅជាមួយព្រះជាម្ចាស់នៅស្ថានបរមសុខមុនពេលដែលពិភពលោកត្រូវបានបង្កើតឡើងមែនទេ? ឬក៏ប្រយោគនេះអត្ថន័យជ្រៅជាងនេះទៀត? គោលបំណងនៃសៀវភៅនេះគឺ ដើម្បីអនុញ្ញាតឱ្យព្រះគម្ពីរឆ្លើយនឹងសំណួរទាំងនោះសម្រាប់យើង។

 

ទស្សនៈទានទាំងបីទៅលើ ព្រះយេស៊ូវ

Three views on Jesus

 

មនុស្សដែលមិនជឿលើព្រះគម្ពីរយល់ថា ព្រះយេស៊ូគ្រាន់តែជាមនុស្សធម្មតា។ ពួកគេយល់ខុស។ ទ្រង់គឺជាព្រះរាជបុត្រានៃព្រះ។ យើងមិនចាំបាច់ខ្ជះខ្ជាយពេលវេលាពិចារណាលើចំណុចរបស់ពួកគេនោះទេ។ ប៉ុន្ដែយើងត្រូវតែមានការពិចារណាទស្សនៈផ្សេងគ្នាបីទៅលើ ព្រះយេស៊ូវដែលត្រូវបានលើកឡើងដោយក្រុមគ្រីស្ទានដែលជឿលើព្រះគម្ពីរ* ទស្សនៈទានដំបូងនេះ គឺពិតជាមានភាពទូលំទូលាយនិងមានមនុស្សជាច្រើនកំពុងជឿជាក់ទៅលើវា។ ទស្សនៈទាននេះបង្កាញថា៖ ព្រះយេស៊ូវគឺជាព្រះដែលមានព្រះចេស្ដានៅក្នុងសំណុំបែបបទជាមនុស្សលោក។ មនុស្សដែលជឿបែបនេះ ជាញឹកញាប់យល់ថាព្រះយេស៊ូវជា "ព្រះទីពីរក្នុងព្រះបីរួមមួយ" វាមិនមែនជារឿងងាយស្រួលក្នុងការស្វែងរកអត្ថន័យក្នុងឃ្លានោះទេ។ បើយោងតាមទស្សនៈនេះ ព្រះយេស៊ូបានគង់នៅក្នុងស្ថានបរមសុខរហូតមក មុនពេលដែលទ្រង់បានបង្ហាញខ្លួននៅលើផែនដីនេះទៅទៀត។ ទស្សនៈទានទីពីរគឺត្រូវបានបង្រៀនដោយមនុស្សមួយក្រុម ដែលគេស្គាល់ថាជា “សាវក្ស័របស់ព្រះយេហូវ៉ា” និងនិកាយតូចមួយចំនួនទៀត។ ពួកគេយល់ថាព្រះយេស៊ូវគឺមិនមែនជាព្រះទេ ប៉ុន្តែគឺជាទេវតាដ៏ខ្លាំងពូកែមួយរូបដែលត្រូវបានបង្កើតឡើងដោយព្រះជាយូមកហើយ។ ពួកគេជឿថាព្រះយេស៊ូបានរស់នៅក្នុងស្ថានបរមសុខអស់រយៈពេលយូរមកហើយ មុនពេលដែលទ្រង់បានរស់នៅលើផែនដី។ មនុស្សដែលជឿលើទស្សនៈទាំងនេះជាការពិតណាស់ពួកគេជ្រើសរើសយកភាសាន័យចំមកប្រើក្នុងខគម្ពីរដែលនិយាយពីការដែលព្រះយេស៊ូយាងមកពីស្ថានបរមសុខមក។ ទស្សនៈទានទីបីគឺត្រូវបានគិតឡើងដោយ Christadelphians និងមនុស្សមួយចំនួនទៀត។ បើយោងតាមទស្សនៈនេះ ព្រះយេស៊ូមិនបានគង់នៅដោយផ្ទាល់ក្នុងស្ថានបរមសុខមុនពេលដែលទ្រង់បានកើតនៅលើផែនដីនេះទេ ហើយខដែលយោងទៅលើប្រភពដើមរបស់ទ្រង់ ត្រូវបានស្វែងយល់យ៉ាងជ្រាលជ្រៅក្នុងភាសាន័យធៀប។

 

ព្រះយេស៊ូជាមនុស្សលោក

Jesus was a real man

 

 ព្រះយេស៊ូវមិនមែនជាមនុស្សធម្មតាដែលមានបាបនោះទេ។ សូមយើងកុំឲ្យមានកំហុសអំពីរឿងនេះទៀតអី។ ទ្រង់គឺជាបុរសម្នាក់គត់ដែលគ្មានបាប។ ទ្រង់គឺជាព្រះរាជបុត្រានៃព្រះ។ តែទោះជាយ៉ាងណា ទ្រង់គឺជាមនុស្សលោកធម្មតា ហើយមិនមែនជាព្រះនៃពិភពទាំងមូលនោះទេ។ នេះមិនមែនមានន័យថា ព្រះយេស៊ូវឈប់ធ្វើជាមនុស្សធម្មតា ដើម្បីឆាប់បានទៅស្ថានបរមសុខនោះទេ។ ព្រះគម្ពីរបានបង្រៀនយើងថា ទ្រង់ជាមនុស្សលោកធម្មតា សូម្បីតែនៅសម័យបច្ចុប្បន្ននេះក៏ដោយ។ ជាយូរមកហើយ បន្ទាប់ពីព្រះយេស៊ូមានព្រះជន្មរស់ពីសេចក្ដីស្លាប់ឡើងវិញនោះ ទ្រង់បានឡើងទៅស្ថានបរមសុខ *គម្ពីរសញ្ញាថ្មីបានធ្វើសេចក្តីថ្លែងការណ៍ដូចនេះ “ព្រះគុណរបស់ព្រះគឺមានច្រើន ហើយអំណោយទានរបស់ទ្រង់នឹងទៅដល់បុរសជាច្រើននាក់ តាមរយៈព្រះគុណនៃមនុស្សម្នាក់គឺព្រះយេស៊ូជាព្រះគ្រិស្ដ តើលទ្ធផលដែលបានធ្វើដោយព្រះយេស៊ូជាព្រះគ្រិស្ដយ៉ាងដូចម្ដេចដែរ? មនុស្សជាច្រើននឹងត្រូវបានដាក់នៅខាងស្ដាំព្រះជាម្ចាស់ ហើយនេះជាលទ្ធផលនៃការស្តាប់បង្គាប់របស់មនុស្សតែម្នាក់នេះ” (រ៉ូម 5:15-19សរសេជាភាសាអង់គ្លេស) “មានព្រះតែមួយ ហើយមានស្ពានមេត្រីតែមួយរវាងព្រះ និងមនុស្សលោកនោះ គឺព្រះគ្រិស្ដយេស៊ូវ”(1ធីម៉ូថេ2:5) ដូច្នេះព្រះយេស៊ូវគឺជាមនុស្សលោក។ នេះគឺជាការបង្រៀនយ៉ាងច្បាស់លាស់នៃគម្ពីរសញ្ញាថ្មី។ ឥឡូវប្រៀបធៀបជាមួយពាក្យទាំងនេះជាមួយ The former Bishop of Woolwich លោកបណ្ឌិត Robinson, នៅក្នុងសៀវភៅរបស់គាត់ដែលមានចំណងជើងថា "ភាពស្មោះត្រង់ដល់ព្រះ" ក្នុងផ្នែកមួយដែលគាត់ពន្យល់ពីរបៀបដែលគ្រិស្ដសាសនិកភាគច្រើនយល់ឃើញទៅលើព្រះយេស៊ូវ: "ព្រះយេស៊ូវគឺមិនមែនកើត និងបង្កាត់ពូជដូចមនុស្សធម្មតានោះទេ ទ្រង់គឺជាព្រះ យាងចុះមកផែនដីសម្រាប់រយៈពេលកំណត់មួយ ហើយជាភាពប្រាកដនិយមមួយ។ ទ្រង់មើលទៅហាក់ដូចជាមនុស្សលោក ប៉ុន្តែទ្រង់គឺជាព្រះបិតានៃ Christmas" មានមនុស្សជាច្រើនបានរកឃើញសេចក្ដីយោងនៅក្នុង Bishop of Woolwich ដើម្បីប្រឆាំងទៅនឹងបិតានៃ Christmas ក្រៅពីនោះ មានមនុស្សមួយចំនួនយល់ថានេះគឺជាសេចក្តីថ្លែងការណ៍ត្រឹមត្រូវនៃការបង្រៀនរបស់វិហារមួយចំនួន។ ប្រសិនបើព្រះយេស៊ូវគឺពិតជាព្រះជាម្ចាស់ ឬសូម្បីតែទេវតាខ្លាំងពូកែមួយរូបដែលធ្លាប់បានរស់នៅក្នុងស្ថានបរមសុខ នោះទ្រង់មិនមែនជាមនុស្សលោកពិតប្រាកដនោះទេ ប៉ុន្តែទ្រង់ជាទេវភាពបុគ្គលដែលស្លៀកពាក់សាច់ឈាមរបស់មនុស្ស (ទេវតាឬព្រះប្រែកាយ) ប៉ុន្តែព្រះគម្ពីរសញ្ញាថ្មីមិនយល់ស្របនឹងគំនិតនេះទេ។ វារៀបរាប់អំពីព្រះយេស៊ូជាមនុស្សលោកពិតប្រាកដម្នាក់។ នេះជាហេតុផលដំបូងរបស់យើងសម្រាប់បង្ហាញពីការយល់ច្រឡំជាទូទៅលើព្រះយេស៊ូវ។

 

កំណើតរបស់ព្រះយេស៊ូ

The birth of Jesus

 

កំណើតព្រះអម្ចាស់យេស៊ូវគ្រីស្ទគឺជាលទ្ធផលនៃការអស្ចារ្យរបស់ព្រះ។ ម្តាយរបស់ទ្រង់ជាស្ដ្រីក្រមុំវ័យក្មេងដែលល្អឥតខ្ចោះ។ នាងគឺជាស្ត្រីព្រហ្មចារី ទាំងនេះជារឿងរ៉ាវដែលបានកើតឡើង: ទេវតាពោលទៅកាន់នាងថា “កុំខ្លាចអីម៉ារី ព្រះជាម្ចាស់បានសព្វព្រះទ័យនឹងអ្នក។ ពេលនោះអ្នកនឹងផ្ដើមកំណើតនៅក្នុងស្បូនរបស់អ្នក ហើយអ្នកនឹងបង្កើតបានកូនប្រុសមួយ អ្នកត្រូវហៅឈ្មោះកូននោះថា យេស៊ូវ ...” នាងម៉ារី សួរទៅទេវតាថា: “តើធ្វើដូចម្ដេចបានឲ្យខ្ញុំមានកូននេះកើត ខ្ញុំគ្មានប្តីទេទេវតាពោលទៅកាន់នាងថា “ព្រះវិញ្ញាណបរិសុទ្ធនឹងយាងមកសណ្ឋិតលើអ្នក ហើយអំណាចដ៏ខ្ពង់ខ្ពស់បំផុតនឹងគ្របបាំងអ្នក ដូច្នេះកូនដែលត្រូវកើតនឹងត្រូវបានគេហៅថាព្រះបរិសុទ្ធ និងជាព្រះបុត្រារបស់ព្រះជាម្ចាស់” (លូកា 1: 30-35) ពេលយើងសិក្សាខទាំងនោះយ៉ាងជិតស្និទ្ធ យើងឃើញថាមានរឿងជាច្រើនទៀតដែលត្រូវរៀនពីឃ្លាសេចក្ដីទាំងនោះ។ កូននោះជាកូនផ្ទាល់ខ្លួនរបស់នាងម៉ារី។ ទេវតានោះមិនបាននិយាយថា “ម៉ារី! អ្នកនឹងបង្កើតខ្លួនប្រាណនៃសាច់ឈាមមួយសម្រាប់បុគ្គលដែលព្រះឲ្យមកនៅក្នុងនោះទេ” ទេវតាបាននិយាយថា "អ្នកនឹងផ្ដើមកំណើតនៅក្នុងស្បូនរបស់អ្នកហើយបង្កើតបានកូនប្រុសមួយ” ពាក្យទាំងនេះមានបំណងប្រាកដជា និងអាចយល់បានតាមភាសាន័យចំ ពួកគេបានរៀបរាប់ពីការចាប់ផ្តើមនៃជីវិតមនុស្សថ្មី មិនមែនកំណើតរបស់បុគ្គលទេវភាពនោះទេ។ ដូចគ្នានេះផងដែរបើព្រះយេស៊ូ ទ្រង់ជាទេវភាពបុគ្គលដែលមានអាយុរាប់លានឆ្នាំចាស់ជាងនាងម៉ារី តើគាត់អាចជាកូនប្រុសរបស់នាងបានដែរឬទេ? តែនេះទ្រង់ជាកូនប្រុសរបស់នាង មិនមែនជាកូនចិញ្ចឹមនោះទេ។ ទូទាំងដំណឹងល្អ ម៉ារីត្រូវបានគេហៅថាម្តាយបង្កើតរបស់ព្រះយេស៊ូវ មិនមែនជាម្តាយចញ្ចឹមរបស់ទ្រង់នោះទេ។ ម្យ៉ាងវិញទៀត បន្ទាប់ពីលោកយ៉ូសែប បានរៀបការជាមួយម្តាយរបស់ព្រយេស៊ូគាត់ត្រូវបានគេហៅថាឪពុករបស់ទ្រង់។ លូកាបានហៅព្រះយេស៊ូវថា “កូនប្រុសរបស់លោកយ៉ូសែប”(លូកា 3:23) ដូច្នេះព្រះយេស៊ូវគឺពិតជាកូនប្រុសរបស់នាងម៉ារី មិនមែនជាបុគ្គលទេវភាពធ្វើពុតជាកូននាងម៉ារីនោះទេ។ ក្នុងនាមជាកូនប្រុស ទ្រង់បានយកមើលថែរក្សាម្តាយយ៉ាងល្អ។ ទង្វើនេះបានបង្កាញថាព្រះយេស៊ូពិតជាមនុស្សលោកម្នាក់។ មនុស្សមិនរស់នៅក្នុងស្ថានបរមសុខមុនពេលដែលពួកគេត្រូវចាប់កំណើតនោះទេ។ ការមានផ្ទៃពោះនិងការសំរាលកូន ជាអព្ភូតហេតុនៃការចាប់ផ្តើមជីវិតរបស់មនុស្សម្នាក់ៗ។ ធម្មជាតិរបស់មនុស្សគឺមានភាពទន់ខ្សោយ និងជីវិតពោពេញដោយការល្បួង។ ដូចដែលយើងឃើញ ក្រោយមកព្រះយេស៊ូបានទទួលឥទ្ធិពលទន់ខ្សោយនៃធម្មជាតិរបស់មនុស្សពីម្តាយរបស់ទ្រង់។ ប៉ុន្តែនោះគឺគ្រាន់តែពាក់កណ្តាលនៃសាច់រឿងតែប៉ុណ្ណោះ។ ទេវតាបានបញ្ចាក់យ៉ាងច្បាស់ថាកូននាងម៉ារីនេះ គឺជាព្រះបុត្រារបស់ព្រះជាម្ចាស់ផងដែរ។ ទេវតាបាននិយាយ "អំណាចដ៏ខ្ពង់ខ្ពស់បំផុតនឹងមកគ្របបាំងនាង ដូច្នេះកូនដែលនឹងត្រូវកើត ត្រូវបានគេហៅថា “ព្រះបរិសុទ្ធ” ដែលជាព្រះបុត្រារបស់ព្រះជាម្ចាស់" (លូកា 1:35) ព្រះយេស៊ូវបានទទួលមរតកពីឪពុកម្តាយជាច្រើនផ្សេងៗទៀត។ ព្រះជម្ចាស់ជាព្រះបិតារបស់ព្រះយេស៊ូវ បានប្រទានមរតកជាព្រះឆន្ទៈរបស់ព្រះអង្គ ក្នុងការធ្វើអំពើល្អ។ ជាការនេះវាបានជួយព្រះយេស៊ូវដើម្បីយកឈ្នះលើភាពទន់ខ្សោយនៃធម្មជាតិរបស់មនុស្ស ដើម្បីប្រយុទ្ធនឹងការល្បួង ព្រមទាំងដើម្បីយកឈ្នះការល្បួងទាំងនោះផងដែរ។

 

កុមារភាពរបស់ព្រះយេស៊ូវ

The childhood of Jesus

 

យើងបានដឹងតិចតួចណាស់អំពីកុមារភាពរបស់ព្រះយេស៊ូវ។ រឿងមួយដែលយើងត្រូវបានប្រាប់គឺមានសារៈសំខាន់ខ្លាំងណាស់។ លូការៀបរាប់អំពីរបៀបដែលទ្រង់បានធំធាត់ដូចនេះ: “ព្រះយេស៊ូបានរីកចំរើនទាំងប្រាជ្ញាស្មារតី កំពស់ ទៅតាមការសព្វព្រះទ័យពីព្រះ និងមនុស្សលោក" (លូកា 2:52) ចំពោះអ្នកដែលជឿថាព្រះយេស៊ូវគឺពិតជាព្រះជាម្ចាស់ព្រោះដោយ ខនេះ។ តើព្រះបង្កើនភាពឆ្លាត និងការគាប់ព្រះទ័យជាមួយអង្គទ្រង់ផ្ទាល់ឬ? គំនិតនេះគឺមិនទំនងទាល់តែសោះ។ ជាក់ស្តែងលូកាមិនជឿថាព្រះយេស៊ូវគឺជាព្រះដែលគង់នៅជាក្មេងប្រុសនោះឡើយ។ តើមានអ្វីនៃគំនិតផ្សេងទៀត ថាព្រះយេស៊ូជាទេវតាខ្លាំងពូកែពីលើមេឃមករស់នៅរាងកាយរបស់ក្មេងប្រុសម្នាក់ដែលកំពុងធំធាត់? នេះមិនមែនជាគំនិតល្អប្រសើរជាងមុននោះទេ។ ប្រាកដណាស់ ទេវតាមួយរូប ពិតជាល្អឥតខ្ចោះជាយូរមកហើយ មុនពេលដែលគាត់បានចុះមកផែនដីទៅទៀត។ បើទេវតាមួយរូបនៅក្នុងរាងកាយរបស់ក្មេងប្រុសម្នាក់មែននោះ “ទេវតានោះមិនអាចកើនឡើងប្រាជ្ញានោះទេ ហើយក៏មិនទទួលបានការគាប់ព្រះទ័យពីព្រះបានដែរ” នៅក្នុងខនេះ មិនបានរៀបរាប់អំពីការធំធាត់នៃក្មេងប្រុសនោះទេ។ រូបរាងរបស់ព្រះយេស៊ូវបានធំធាត់ឡើង។ ប្រាជ្ញារបស់ទ្រង់កាន់រីកចំរើនជាលំដាប់ ចរិកលក្ខណៈរបស់ទ្រង់មានភាពចាស់ទុំយ៉ាងល្អដែលធ្វើឲ្យ បិតារបស់ទ្រង់សព្វព្រះហរទ័យយ៉ាងខ្លាំង។

 

ជ័យជំនះរបស់ព្រះយេស៊ូវទៅលើសេចក្ដីល្បួង

Jesus’ victory over temptation

 

គេបាននិយាយថាអ្នកប្រដាល់ ឬអ្នកចំបាប់ដែលមានជំនាញវិជ្ជាជីវៈ ពេលខ្លះបានទៅរកគ្នានៅមុនពេលការប្រកួត ដើម្បីធ្វើការចរចាទុកមុន។ ពួកគេបានយល់ព្រមថាមិនធ្វើឲ្យមានរបួសដល់គ្នា បើទោះបីវាជាប្រយោជន៍នៃហ្វូងមនុស្សកំពុងទស្សនាក៏ដោយ។ ពួកគេនឹងធ្វើឲ្យវាមើលទៅដូចជាពួកគេកំពុងប្រយុទ្ធយ៉ាងលំបាក។ ហើយពួកគេក៏បានសម្រេចចិត្តដែលថា តើនណារនឹងឈ្នះការប្រយុទ្ធមួយនេះហើយជាការពិតណាស់ពួកគេបានយល់ព្រមក្នុងការចែករំលែកប្រាក់រង្វាន់ឲ្យគ្នាផងដែរ។ ការបោកប្រាស់ដូចនេះត្រូវបានគេហៅថា "pushover" ឥឡូវនេះព្រះអម្ចាស់យេស៊ូវត្រូវបានរៀបរាប់នៅក្នុងព្រះគម្ពីរថាមានការប្រយុទ្ធប្រឆាំងយ៉ាងខ្លាំងទៅនឹងការល្បួងរបស់មនុស្ស។ ទ្រង់បានប្រយុទ្ធប្រឆាំងនឹងការល្បួងជារៀងរាល់ថ្ងៃ ហើយរាល់ពេលទាំងអស់ទ្រង់បានឈ្នះ។ យើងទាំងអស់គ្នាបានដឹងហើយថាការល្បួងជាអ្វី។ ប្រសិនបើព្រះយេស៊ូវគឺជាមនុស្សពិតនោះ យើងអាចយល់ពីការតស៊ូរបស់ទ្រង់ប្រឆាំងទៅនឹកការល្បួងទាំងនោះ។ ប៉ុន្តែប្រសិនបើព្រះយេស៊ូវយាងមកពីស្ថានបរមសុខ ហើយស្លៀកពាក់រាងកាយរបស់មនុស្សវិញនោះវាមិនមែនជាការប្រយុទ្ធមួយនោះទេ វាគឺគ្រាន់តែជា "pushover"! កាល្បួងរបស់មនុស្សមិនអាចមានឥទ្ធិពលទៅលើព្រះជាម្ចាស់ ឬទេវតាណាមួយឡើយ។ ទ្រង់គ្មានការល្បួងដូចជាពួកយើងនោះទេ។ ព្រះគម្ពីរបានប្រាប់ថា: “ព្រះជាម្ចាស់មិនអាចត្រូវបានល្បួងដោយអំពើអាក្រក់ណាឡើយ" (យ៉ាកុប 1:14) ប៉ុន្តែយើងបានដឹងអំពីព្រះយេស៊ូថា: “មានមហាបូជាចារ្យម្នាក់ដែលត្រូវបានគេល្បួងគ្រប់វិធីដែលយើងមានទាំងអស់ធ្លាប់ ប៉ុន្តែមិនលោកបានប្រព្រឹត្ដអំពើបាបនោះទេ” (ហេប្រឺ 4:15, គម្ពីភាសាអង់គ្លេសនៅថ្ងៃនេះ។ ) នៅពេលដែលពេលព្រះយេស៊ូកំពុងតែប្រយុទ្ធប្រឆាំងនឹងការល្បួង ព្រះអង្គមានព្រះបន្ទូលទៅព្រះជាម្ចាស់ថា: “នេះមិនមែនជាបំណងប្រាថ្នារបស់ខ្ញុំទេ តែវាជារបស់ទ្រង់ ត្រូវសំរេចតាមព្រះហឫទ័យរបស់ទ្រង់ចុះ” (លូកា 22:42) តាមមើលទៅព្រះយេស៊ូមានឆន្ទៈមួយរបស់ទ្រង់ដែលមិនត្រូវបានបំពេញ ដូច្នេះបំណងប្រាថ្នារបស់ព្រះត្រូវបានធ្វើជំនួសវិញ។ ប្រសិនបើទ្រង់ជាមនុស្សពិតប្រាកដ យើងអាចយល់ពីខគម្ពីរនេះយ៉ាងច្បាស់។ ប៉ុន្តែបើព្រះយេស៊ូវពិតជាព្រះឬទេវតានៅក្នុងសំណុំបែបបទរបស់មនុស្សនោះ យើងមិនអាចយល់ពីខនេះនោះទេ។

 

វិធីដែលព្រះយេស៊ូបានក្លាយមនុស្សល្អឥតខ្ចោះ

How Jesus became perfect

 

មានវិធីផ្សេងពីរគ្នាក្នុងការកំណត់ថាអ្វីមួយល្អឥតខ្ចោះ។ ហើយវាជាកាសំខាន់ក្នុងការឱ្យតម្លៃចំពោះភាពខុសគ្នារវាងវិធីទាំងនេះ។ ប្រសិនបើផ្ទះចាស់មួយជិតរលំ គេនិយាយថាវាមិនមានភាពល្អឥតខ្ចោះនោះទេ។ នេះគឺដោយសារតែវារិចរិល។ តែវាមានរឿងជាច្រើនខុសពីគំនិតនេះ។ ប្រសិនបើផ្ទះថ្មីមួយដែលត្រូវបានសាងសង់ឡើងពាក់កណ្តាល នោះគេនឹងនិយាយថាមិនល្អឥតខ្ចោះនោះទេ។ ប៉ុន្តែនេះគ្រាន់តែជាប្រភេទផ្សេងៗគ្នានៃភាពមិនល្អឥតខ្ចោះតែប៉ុណ្ណោះ។ វាមិនមានរឿងខុសទាស់ជាមួយនឹងផ្ទះពាក់កណ្តាលដែលកំពុងកសាងឡើងនេះទេ។ វាប្រហែលជាមើលទៅស្អាត នៅពេលដែលយើងសាងសង់រួចរាល់ ប៉ុន្តែឥឡូវវាគ្រាន់តែមិនទាន់បញ្ចប់ការសាងសង់តែបណ្ណោះ។ ដំបូងឡើង ការយល់ដំបូងទៅលើព្រះយេស៊ូវគឺទ្រង់មិនមានភាពល្អឥតខ្ចោះនៅឡើយទេ។ ក៏ប៉ុន្ដែទ្រង់មិនដែលបានធ្វើរឿងខុសឆ្គង ឬក៏ធ្វើអំពើបាបម្តងនោះឡើយ។ ចរិកលក្ខណៈរបស់ព្រះយេស៊ូវត្រូវបានអភិវឌ្ឍន្ន៏ជាបណ្តើរៗ ដូចជាផ្ទះមួយដែលត្រូវបានសាងសង់ឡើងរហូតរួចរាល់ផងដែរ។ ក្នុងន័យនេះទ្រង់បានក្លាយជាបុគ្គលឥតខ្ចោះដូចជាសម្រង់ពាក្យក្នុងគម្ពីរបានបង្ហាញ: "ទោះបីទ្រង់ជាបុត្រាតែមួយអង្គគត់របស់ព្រះជាម្ចាស់ តែទ្រង់បានស្ដាប់បង្គាប់គ្រប់កិច្ចការទាំងអស់ដែលទ្រង់បានប្រទះ ហើយខិតខំធ្វើកិច្ចការទាំងនោះរហូតដល់ ទ្រង់បានក្លាយជាប្រភពនៃសេចក្ដីសង្គ្រោះអស់កល្បជានិច្ច” (ហេព្រើរ 5: 8, 9) អ្វីៗទាំងអស់មានជីវិតឡើងដោយសារព្រះជាម្ចាស់ជាអ្នកបង្កើត ហើយព្រះអង្គសព្វព្រហឫទ័យនឹងនាំព្រះបុត្រធីតាជាច្រើន ឲ្យទទួលសេរីរុងរឿង ដូច្នេះគួរគប្បីព្រអង្គ ប្រោសប្រទានឲ្យម្ចាស់នៃការសង្រ្គោះនេះ បានទទួលគ្រប់លក្ខណៈ ជាមួយការទទួលរង់ទុក្ខលំបាក(ហេព្រើរ 2:10) ជាថ្មីម្តងទៀត យើកាន់តែអាចវែកញែកយ៉ាងច្បាស់ទៅលើគំនិតខុសយ៉ាងធ្ងន់ធ្ងរ ដែលកំពុងពេញនិយមថា (ព្រះយេស៊ូវគឺជាព្រះដែលស្លៀកសម្លៀកបំពាក់ជារូបកាយរបស់មនុស្ស) អ្នកអាចស្រមៃដូចជា “រៀនស្ដាប់បង្គាប់តាមរយៈអ្វីដែលទ្រង់បានជួបប្រទះ” អ្នកអាចចាប់ផ្ដើមគិតថា “តើបុគ្គលជាទេវភាពមួយទទួលបានភាពល្អឥតខ្ចោះតាមរយៈការរងទុក្ខវេទនាឬ”? ជាការពិតណាស់គឺវាមិនអាចទៅរួចនោះទេ។ យើងបានធ្វើការរៀបរាប់អំពីមនុស្សធម្មតាម្នាក់ ដែលបានបង្កើតបុគ្គលិកលក្ខណៈដ៏ល្អឥតខ្ចោះរបស់ខ្លួន ជាបណ្ដើរៗ។ បើព្រះយេស៊ូបានជាព្រះជាម្ចាស់ផ្ទាល់ ឬជាទេវតា អញ្ចឹងព្រះអង្គអាចក្លាយជាបុគ្គលល្អឥតខ្ចោះមុនពេលដែលទ្រង់បានមកដល់ពិភពលោកនេះទៅទៀត។ ប៉ុន្តែវាមិនមែនដូច្នេះទេ ព្រះយេស៊ូវត្រូវបានគេដឹងថាយ៉ាងច្បាស់ថា ទ្រង់បានក្លាយជាបុគ្គលដែលល្អឥតខ្ចោះដោយរងទុក្ខលំបាកនៅលើផែនដី។ ការសុគតរបស់ទ្រង់នៅលើឈើឆ្កាង His death on the cross ការស្លាប់របស់ព្រះអម្ចាស់យេស៊ូវត្រូវបានបង្ហាញឡើយ។ វាបានបង្ហាញពីជីវិតមនុស្សលោករបស់ព្រះអង្គ។ព្រះគម្ពីរបាននិយាយថា ព្រះមិនអាចស្លាប់ (ដានីយ៉ែល 12: 7; ធីម៉ូថេទី 16:16) ពួកទេវតាក៏មិនស្លាប់ដែរ * (ម៉ាថាយ 22:30) ដូចដែលអ្នករាល់គ្នាបានដឹងហើយថា ព្រះយេស៊ូវបានសុគតលើឈើឆ្កាង។ មនុស្សមួយចំនួនបានគិតថា ពួកគេមានចម្លើយទៅលើរឿងនេះ។ ពួកគេបាននិយាយថា: “បាទ ប៉ុន្តែវាគ្រាន់តែជារាងកាយរបស់ព្រះដែលបានស្លាប់ ឬឯព្រះវិញ្ញាណដែលនៅខាងក្នុងរាងកាយនោះ គឺនៅរស់” ព្រះគម្ពីរបាននិយាយថា វាមិនមែនត្រឹមតែរាងកាយរបស់ព្រះយេស៊ូដែលបានស្លាប់នោះទេ។ យើងដឹងថា “ទ្រង់បានច្រួចព្រលឹងរបស់ទ្រងផ្ដល់ទៅសេចក្ដីស្លាប់” (អេសាយ 53:12) លើសពីនេះទៅទៀតគម្ពីរបង្ហាញថា ព្រះយេស៊ូវខ្លាចសេចក្ដីស្លាប់ដូចជាយើងទាំងអស់គ្នាដែរ។ ការស្លាប់ជាទុក្ខលំបាកគួរឱ្យភ័យខ្លាចទៅទ្រង់ ដូចជាការស្លាប់ដែលវាបានបន្លាចពួកយើងដែរ។ “នៅថ្ងៃដែលព្រះអង្គបូជារូបរាងកាយ ព្រះយេស៊ូទ្រង់បានអធិស្ឋានទូលអង្វរជាមួយសម្រែកនិងទឹកភ្នែកយ៉ាងខ្លាំងដល់ព្រះជាម្ចាស់ដែលអាចសង្គ្រោះព្រះអង្គអោយរួចពីសេចក្ដីស្លាប់ ហើយត្រូវបានគេឮអំពីសេចក្ដីកោតខ្លាចទៅព្រះផងដែរ” (ហេប្រឺ 5: 7) នេះគឺជាភស្តុតាងយ៉ាងសំខាន់បញ្ចាក់ថាព្រះយេស៊ូវ គឺមិនមែនជាព្រះ ឬទេវតាគង់នៅក្នុងសំណុំបែបបទជាមនុស្សនោះទេ។ តើព្រះ ឬទេវតាចាំបាច់ទទួលរងទុក្ខលំបាកយ៉ាងខ្លាំងដោយគ្រាន់តែបូជារាងកាយមនុស្សបណ្តោះអាសន្នរបស់ទ្រង់ដែរឬទេ? ពិតណាស់មានតែជាមនុស្សធម្មតាទេដែលក្លាចសេចក្ដីស្លាប់ ហើយពួកគេមានអារម្មណ៍ថាដូចជាការបាត់បង់រូបរាងកាយរហូតតែម្ដង។

 

ហេតុអ្វីបានជាព្រះយេស៊ូវគង់នៅដៃស្ដាំរបស់ព្រះ?

Why Jesus sits at the right hand of God

 

នៅពេលបច្ចុប្បន្ននេះព្រះយេស៊ូវគង់នៅខាងស្ដាំដៃរបស់ព្រះ (ទំនុកដំកើង 110:1 ហេព្រើរ 1:13) ពាក្យទាំងនេះមាននៅក្នុងព្រះគម្ពីរដែលបានប្រាប់យើងអំពីរបៀបដែលព្រះយេស៊ូវជាព្រះដ៏អស្ចារ្យ។ ទ្រង់គឺជាអ្នកធំបំផុតទីពីនៅក្នុងការបង្កើត ហើយទីពីបន្ទាប់ពីព្រះជាម្ចាស់ផ្ទាល់។ ឥឡូវឧបមាថាយើងបានសួរសំណួរថា “ហេតុអ្វីបានជាព្រះយេស៊ូវអស្ចារ្យយ៉ាងដូចនេះ”? ហេតុអ្វីបានជាព្រះជាម្ចាស់ប្រទានកន្លែងដ៏ខ្ពស់ដល់ទ្រង់? " អ្នកដែលជឿថាព្រះយេស៊ូវគឺជាព្រះ ឬទេវតា ពួកគេមានចម្លើយសាមញ្ញ។ ពួកគេបាននិយាយថា "វាជារឿងធម្មតារបស់ទ្រង់ដែលតែងតែអស្ចារ្យ។ ទ្រង់ជាព្រះវិញ្ញាណដ៏ធំនៅស្ថានបរមសុខមុនពេលដែលទ្រង់បានមកផែនដី។ បន្ទាប់មកទ្រង់បានត្រឡប់ទៅកន្លែងដែលជាកម្មសិទ្ធិរបស់ទ្រង់ដែលជាកន្លែងដ៏ខ្ពស់” ប៉ុន្តែនេះគឺមិនមែនជាចម្លើយនៅក្នុងព្រះគម្ពីរនោះទេ។ ក្នុងព្រះគម្ពីរបាននិយាយថា ព្រះយេស៊ូវបានក្លាយជាព្រះដ៏អស្ចារ្យបន្ទាប់ពីជីវិតនៅលើផែនដី។ គម្ពីបាននិយាយទៀតថា ទ្រង់បានប្រែក្លាយជាអស្ចារ្យព្រោះ ព្រះជាម្ចាស់បានប្រទានឲ្យព្រះយេស៊ូវ។ ហើយគម្ពីបានប្រាប់យើងដឹងដែរថា ព្រះបានធ្វើឱ្យព្រះយេស៊ូវទ្រង់ខ្លាំង ព្រោះដោយអ្វីដែលទ្រង់បានធ្វើការងារជាច្រើននៅលើផែនដីនេះ។ “យើងឃើញទ្រង់គ្រងរាជ្យជាមួយនឹងសិរីរុងរឿងនិងកិត្ដិយ នេះដោយសារតែសេចក្ដីស្លាប់ដែលទ្រង់ដែលបានទទួលនៅលើផែនដី” (ហេព្រើរ 2: 9, ជាភាសាអង់គ្លេស។ ) "ដោយសារតែសេចក្ដីស្រលាញ់របស់ព្រះយេស៊ូវ មកលើយើង (ព្រះជាម្ចាស់) ដូច្នេះយើងនឹងបញ្ជូនទ្រង់ នឹងដាក់ព្រះអង្គនៅទីដ៏ខ្ពស់ ព្រោះដោយសារទ្រង់ ទើបបានគេស្គាល់ឈ្មោះយើង "(ទំនុកតម្កើង 91:14 គម្ពី James ) “ព្រះយេស៊ូវស្រឡាញ់សេចក្ដីសុចរិតនិងស្អប់អំពើអាក្រក់ហេតុនេះព្រះជាម្ចាស់បានចាក់ប្រេងនៃអំណរសប្បាយលើសមាជិករបស់ទ្រង់” ទំនុកតម្កើង 45: 7) “ទ្រង់បានបន្ទាបខ្លួនឯងនិងធ្វើតាមព្រះបញ្ជារហូតដល់ស្លាប់ខ្លួន សូម្បីតែស្លាប់នៅលើឈើឆ្កាង។ ហេតុនេះហើយបានជាព្រះជាម្ចាស់បានលើកទ្រង់ឡើងយ៉ាងខ្ពស់” (ភីលីព 2: 8,9)

 

នេះច្បាស់ណាស់អំពីភស្តុតាងដែលថាព្រះយេស៊ូជាមនុស្សលោកយ៉ាងពិតប្រាកដម្នាក់។ទ្រង់ជាមនុស្សម្នាក់លោកពិតប្រាកដម្នាក់ដែលមានលក្ខណៈពិសេស។ ទ្រង់ជាបុរសតែម្នាក់គត់ដែលបានឈ្នះលើការល្បួងរបស់មនុស្សទាំងស្រុង។ ហេតុនេះហើយបានជាឥឡូវនេះទ្រង់ស្ថិតនៅខាងស្ដាំដៃរបស់ព្រះជាម្ចាស់។ លក្ខណៈភាពរបស់ព្រះជាម្ចាស់ Seeing things from God’s viewpoint នៅលើទំព័រទី 1 និងទី 2 យើងបានមើលទៅលើព្រះបន្ទូលរបស់ព្រះយេស៊ូដែលថា: “ខ្ញុំចុះពីស្ថានបរមសុខ” យើងនឹកចាំពាក្យដែលមានមូលដ្ឋានលើគម្ពីរនៃទំនុកតម្កើងថា “អំណោយល្អនៅជុំវិញយើងទាំងអស់គឺត្រូវបានប្រទានពីលើមេឃ” យើងឃើញថាពាក្យទាំងនេះរបស់ព្រះយេស៊ូអាចនិយាយបានយ៉ាងងាយស្រួលថាវាជាភាសាន័យធៀប មិនមែនជាន័យត្រង់នោះទេ។ ឥឡូវនេះយើងអាចឈានដល់ការសន្និដ្ឋានច្បាស់លាស់ទៀត ក្នុងពន្លឺនៃការបង្រៀនទាំងអស់នោះ។ យើងអាចប្រាកដថាព្រះយេស៊ូជាមនុស្សពិតប្រាកដ។ ដូច្នេះព្រះបន្ទូលរបស់ទ្រង់អំពី "ខ្ញុំចុះមកពីស្ថានបរមសុខមក" ធម្មតាវាជាភាសាន័យធៀប។ យើងអាចប្រាកដពីការនេះ។ តាមមើលទៅព្រះយេស៊ូវចង់មានន័យថាជីវិតរបស់ទ្រង់បានចាប់ផ្តើមនៅពេលដែលព្រះនៃស្ថានបរមសុខបានយាងចុះទៅផែនដី និងបានធ្វើការអស្ចារ្យមួយទៅលើនាងម៉ារី។ នៅតែខគម្ពីរមួយចំនួនធ្វើឱ្យយើងងឿងឆ្ងល់។ មានឧទាហរណ៍ខមួយក្នុងគម្ពី(យ៉ូហាន 17: 5) អ្វីដែលព្រះយេស៊ូបានសំដៅទៅនោះ គឺសិរីរុងរឿងដែលទ្រង់បានទទួល "គង់ជាមួយនឹងព្រះជាម្ចាស់មុនពេលដែលពិភពលោកត្រូវបានបង្កើតផែនដីឡើង" តើមានខមួយចំនួនផ្សេងទៀតទេ? ចំណែកឯគម្ពីរដែលបង្ហាញពីភាពស្រដៀងគ្នានេះមានជាច្រើន។ តើនេះជាភាសាន័យធៀបឬ? វាអាចជាការពិត។ ប៉ុន្តែដើម្បីយល់ពីអត្ថន័យនៃពាក្យបែបនេះយើងត្រូវតែមើលទៅលើលក្ខណៈភាពរបស់ព្រះ។ វាមានភាពខុសគ្នាច្រើនរវាងព្រះ នឹងមនុស្សលោកដូចជា មនុស្សលោកមានការព្រួយបារម្ភច្រើន មនុស្សមិនអាចដឹងពីពេលអនាគត មនុស្សអាចទាយដឹងបានតែអ្វីដែលនឹងកើតឡើងនៅថ្ងៃស្អែកប៉ុណ្ណោះ។ ប៉ុន្តែព្រះដឹងពីអនាគត នោះហើយជាមូលហេតុដែលទំនាយក្នុងគម្ពីរតែងត្រឹមត្រូវ។ លោកប៉ូលបានអធិប្បាយលើការពិតនេះក្នុងគម្ពីរ៉ូម 4:17 លោកបានបញ្ជាក់ថាព្រះជាម្ចាស់បានមានព្រះបន្ទូលទៅកាន់លោកអប្រាហាំនៅក្នុងគម្ពីរលោកុប្បត្ដិថា: “យើងបានធ្វើឲ្យអ្នកក្លាយជាឪពុករបស់ជាតិសាសន៍ជាច្រើន” ចំណាំពាក្យថា “មាន” មិនមែនមានន័យថា "ខ្ញុំនឹងធ្វើឱ្យអ្នក" ប៉ុន្តែ "ខ្ញុំបានធ្វើឱ្យអ្នក» នៅពេលលោកអប្រាហាំមានកូនតែមួយប៉ុណ្ណោះ។ ប៉ុន្តែនៅពេលដែលព្រះបានសន្យាអ្វីមួយ ការសន្យាថាគឺជាក់លាក់។ រឿងនេះបានធ្វើរួចហើយទៅហើយ។ នៅពេលដែលមនុស្សម្នាក់ធ្វើការសន្យាជាធម្មតាគេតែងតែនិយាយថា ថា: “ខ្ញុំនឹងធ្វើបែបនេះឬដូចនេះ” ប៉ុន្តែបើតាមរយៈការព្យាកររបស់ទ្រង់ជាញឹកញាប់បាននិយាយថាអំពីអនាគត "ខ្ញុំបានធ្វើបែបឬដូច" នៅក្នុងន័យថាព្រះបានធ្វើរួចមែន។ នៅក្នុងពាក់កណ្តាលនៃគម្ពីរ៉ូម 4:17 ប៉ូលបានលើកឡើងដូចគ្នានេះ៖ ព្រះបន្ទូលរបស់ព្រះ នៅក្នុងព្រះគម្ពីរជាភាសាអង់គ្លេសថ្មីនេះ លោកបាននិយាយថាព្រះ “កោះហៅអ្វីដែលមិនទាន់មាននៅក្នុងជីវិត ប្រដូចទៅអ្វីដែលធ្លាប់មានរួចទៅហើយ”

 

អនាគត - ពិតប្រាកដដល់ព្រះ

The future is real to God

 

ជាមួយនឹងជំនួយបន្តិចបន្តួចពីសាវ័កប៉ូល ឥឡូវនេះយើងអាចបង្កើតគោលការណ៍សំខាន់ៗបាន។ ពួកយើងមានតែអតីតកាលនិងបច្ចុប្បន្ននេះប៉ុណ្ណោះដែលភាពពិតប្រាកដ។ យើងមិនអាចដឹងពីពេលអនាគតរបស់យើងនោះទេ។ ប៉ុន្ដែសំរាប់ព្រះគឺខុសគ្នា។ ព្រះទ្រង់អាចទតឃើញពេលអនាគតយ៉ាងល្អឥតខ្ចោះ។ នាពេលអនាគតគឺទ្រង់ជ្រាប់យ៉ាពិតប្រាកដ តែមនុស្សដឹងត្រឹមតែពេលបច្ចុប្បន្នប៉ុណ្ណោះ ដូច្នេះព្រះអាចមានព្រះបន្ទូលចំពោះពេលអនាគតបានយ៉ាងច្បាស់លាស់ដូចជារឿងដែលបានកើតឡើងរួចទៅហើយដែរ។ មានកន្លែងជាច្រើននៅក្នុងព្រះគម្ពីរដែលនិយាយអំពីរឿងនេះ។ យើងឃើញមានបីរឿងដូចតទៅ៖ (1). ឥឡូវនេះព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំថា: “មុនពេលដែលយើងបានបង្កើតអ្នកឡើងនៅក្នុងផ្ទៃ យើងបានស្គាល់អ្នកឯង ហើយមុនពេលអ្នកកើតយើងបានញែកអ្នករួចហើយ" (យេរេមា 1: 4,5) ដូច្នេះព្រះបានជ្រាប់អំពីលោកយេរេមាមុនពេលដែលមនុស្សលោកនេះត្រូវបានបង្កើត! ជាក់ស្ដែងនេះគឺជាភាសាន័យធៀប។ វាមិនមែនមានន័យថា លោកយេរេមាមានកំណើតនៅទីណាផ្សេងមុនពេលគាត់កើតមកលើផែនដីនេះទេ។ វាមានន័យថាព្រះអាចមើលទៅក្នុងពេលអនាគត និងឃើញលោកយេរេមាមុនពេលដែលគាត់បានកើត។ វិធីមួយផ្សេងមួយទៀតនោះគឺ មុនពេលលោកយេរេមាបានកើត លោកមាននៅក្នុងព្រះទ័យរបស់ព្រះជាម្ចាស់រួចទៅហើយ។ (2) "មុនពេលដែលពិភពលោកត្រូវបានបង្កើតព្រះជាម្ចាស់បានជ្រើសរើសយើងរួចទៅហើយដើម្បីធ្វើជាប្រជាជនរបស់ព្រះគ្រីស្ទ មុនពេលដែលព្រះយេស៊ូវបានប្រសូតទៅទៀត ដូច្នេះបានជាយើងវិសុទ្ធ និងដោយគ្មានអំពើបាប ដោយសារតែសេចក្ដីស្រឡាញ់របស់ទ្រង់ ទើបព្រះបានសម្រេចចិត្តថាទ្រង់នឹងនាំយើងទៅកាន់បុត្រារបស់ទ្រង់ - នេះជាសេចក្តីរីករាយនិងគោលបំណងរបស់ទ្រង់” គម្ពីអេភេសូ 1: 4,5, ជាភាសាអង់គ្លេស) ដូច្នេះវាមិនមែនមានតែលោកយេរេមានោះទេ ព្រះបានជ្រាប់អំពីសមាជិកនៃសាសនាចក្ររបស់ទ្រង់មុនពេលពួកគេត្រូវបានកើតទៅទៀត! នេះគឺភាសាន័យធៀប។ ដោយផ្អែកលើចំណេះដឹងរបស់ព្រះជាម្ចាស់នាថ្ងៃអនាគត ពាក្យសំដីដែលជាសម្រង់នោះលោកប៉ុលបាននិយាយគឺជាភាសាន័យត្រង់: “ព្រះជាម្ចាស់បានសម្រេចចិត្តរួចហើយថាទ្រង់នឹងនាំយកពួកយើងទៅកាន់ទ្រង់” (3) «ទ្រង់ (ព្រះយេស៊ូវ) មិនត្រូវបានវាសនាផ្ដល់ឲ្យពិភពលោកនោះទេ ប៉ុន្តែត្រូវទ្រង់នឹងយាងនៅគ្រាចុងក្រោយព្រោះដើម្បីបងប្អូនទាំងអស់គ្នា» (1ពេត្រុស 1:20) ការដែលយើងទទួលបាន ជាពាក្យភាសាអង់គ្លេសមានន័យថា "ការព្យាករណ៍" នៅក្នុងសម្រង់ខាងលើនេះពាក្យថា "វាសនា" គឺគួរឱ្យចាប់អារម្មណ៍ណាស់ ព្រោះវាប្រែតាមភាសាក្រិចមានន័យថា "ត្រូវបានគេស្គាល់ជាមុន" ពាក្យថាការព្យាករណ៍ច្រើនតែប្រើដោយវេជ្ជបណ្ឌិត។ ជាភាសារបស់របស់ក្រិច វាមានន័យថា "ចំណេះដឹងជាន់ខ្ពស់'' មានតែវេជ្ជបណ្ឌិតម្នាក់ទេដែលអាចនិយាយភាសានេះបាន ឧទាហរណ៍ “បុរសម្នាក់នេះមានជំងឺមហារីកក្រពះ។ ការព្យាករណ៍របស់ខ្ញុំគឺថាការហូរឈាមនេះនឹងបន្ត ហើយគាត់នឹងត្រូវស្លាប់ក្នុងរយៈពេលមួយខែទៀត” ជាការពិតណាស់គ្រូពេទ្យ អាចធ្វើឱ្យមានកំហុស។ ពួកគេបានសារភាពថាការព្យាករណ៍របស់ពួកគេក៏ដូចជាការព្យាករណ៍អាកាសធាតុដែរ ជាញឹកញាប់វាបានក្លាយរឿងមិនពិតប្រាកដទៅវិញ។ ប៉ុន្ដែព្រះជាម្ចាស់គឺមិនដូចនោះទេ។ ព្រះពិតជាដឹងជាមុនហើយ ការព្យាករណ៍របស់ទ្រង់គឺពិតប្រាកដ។ ខគម្ពីរដែលបានរៀបរាប់ខាងលើ ប្រាប់យើងថាព្រះបានជ្រាប់អំពីព្រះយេស៊ូវមុនពេលដែលទ្រង់បានបង្កើតពិភពលោកនេះទៅទៀត។ វាជារឿងដែលអាចទទួលយកបាន។ យើងបានឃើញនៅក្នុងសម្រង់មុនថា ព្រះជាម្ចាស់បានដឹងទាំងអស់អំពីគ្រីស្ទាននៅគ្រប់សម័យកាល ហើយដឹងមុនពេលដែលពិភពលោកបានចាប់ផ្តើមបង្កើតទៅទៀត។ លោកយេរេមា សាសនាចក្រផ្សេងៗ និងព្រះអម្ចាស់យេស៊ូគ្រិស្ដ ពួកគេទាំងអស់នៅក្នុងព្រះទ័យរបស់ព្រះជាម្ចាស់តាំងពីដើមដំបូងនៃពេលវេលាមក។ ដូច្នេះវាមិនមែនជាគួរឱ្យភ្ញាក់ផ្អើលថា ព្រះយេស៊ូមានព្រះបន្ទូលទៅព្រះបិតារបស់ព្រះអង្គនៅស្ថានបរមសុខ “លើកតម្កើងទូលបង្គំអោយមានសិរីរុងរឿងដូចដែលទូលបង្គំធ្លាប់មាន មុនពេលដែលពិភពលោកត្រូវបានធ្វើឡើង” (យ៉ូហាន 17: 5) ដោយន័យទាំងនេះ ឥឡូវនេះអាចយើងបានដឹងអំពីទ្រង់យ៉ាងច្បាស់លាស់

 

គំរោងដ៏អស្ចារ្យរបស់ព្រះជាម្ចាស់

God’s great plan

 

នៅពេលណាដែលមនុស្សស្នើរសុំដើម្បីធ្វើការងារអ្វីមួយដែលមានសារៈសំខាន់ ពួកគេតែងតែចាប់ផ្តើមជាមួយផែនការមួយច្បាស់លាស់។ មុនពេលចាប់ផ្តើមបើកការវាយប្រហារមួយ មេបញ្ជាការកងទ័ពតែងតែរៀបចំផែនការនៃការប្រយុទ្ធ បង្ហាញវាទៅលោកនាយធំរបស់របស់ពួកគេ។ ដូចគ្នាមុនពេលអគារធំណាមួយត្រូវបានកសាងឡើង ស្ថាបត្យករត្រូវបានតែរៀបចំគូរប្លង់ដើម្បីសាងសង់វា។ ផែនការរបស់មនុស្សជាញឹកញាប់តែងតែមិនទទួលបានជោគជ័យទាំងអស់នោះទេ។ ខ្មាំងសត្រូវអាចនឹងធ្វើឱ្យការផ្លាស់ប្តូរគួរឱ្យភ្ញាក់ផ្អើលដែលធ្វើឲ្យក្រុមឧត្តមសេនីយ៍មិនអាចចាប់ផ្តើមការវាយប្រហាររបស់ពួកគេ។ អតិថិជនអាចនឹងអត់លុយទិញអរគារហើយ ស្ថាបត្យករស្រង់អាចស្រក់ទឹកភ្នែកនៅលើគំនូរប្លង់របស់ពួកគាត់។ ប៉ុន្តែគ្មានអ្វីអាចបញ្ឈប់ព្រះពីការចេញពីផែនការរបស់ទ្រង់សម្រាប់ពិភពលោកនេះបានទេ។ ដូចដែលយើងបានឃើញថា ទ្រង់បានចាប់ផ្ដើមមានព្រះបន្ទូលមកលើផែនការរបស់ទ្រង់ ហើយផែនដីក៏ត្រូវបានបង្កើតរួចរាល់ទៅហើយដែរ សូម្បីតែមុនពេលដែលទ្រង់ធ្វើការងារនោះក៏ដោយ។ គម្ពីរសញ្ញាចាស់ត្រូវបានគេដឹងថាជា ផែនការរបស់ព្រះ។ វាត្រូវបានគេហៅថា «ប្រាជ្ញា»របស់ព្រះផងដែរ។ វចនានុក្រមសំរាប់ព្រះគម្ពីថ្មី (ដែលត្រូវបានសរសេរដោយ churchmen មិនមែនដោយ (Christadelphians) បាននិយាយថាប្រាជ្ញានៅក្នុងគម្ពីរសញ្ញាចាស់តំណាងឱ្យ "ភារៈកិច្ចរបស់ព្រះ វាជាអ្វីដែលមាននៅក្នុងព្រះទ័យរបស់ព្រះអង្គ។ » នោះគឺជានិយមន័យល្អ។ វាសមនឹងការអនុម័តព្រះគម្ពីរសញ្ញាចាស់ដូចខាងក្រោមនេះ: «តើមិនមែនមកពីប្រាជ្ញាហៅ មិនមែនការយល់ដឹងរបស់នាង ដែលធ្វើឲ្យនាងយំកាន់តែខ្លាំងទេឬ? ... នៅច្រកចូលនៃមាត់ទ្វារក្រុងនេះនាងបានយំខ្លាំងថា: " ... ព្រះអម្ចាស់បានបង្កើតប្រាជ្ញា នេះជាការងារដំបូងនៃការងារដ៏ច្រើនរបស់ទ្រង់។ វត្តមានរបស់ខ្ញុំបានត្រូវបានបង្កើតឡើងជាលើកដំបូងនៅមុនពេលការចាប់ផ្តើមនៃផែនដី។ (សុភាសិត 8: 1-23) នៅក្នុងពាក្យផ្សេងទៀត មុនពេលដែលព្រះបានចាប់ផ្តើមការងារនៅលើពិភពលោកនេះទ្រង់បានរៀបផែនការ -ប្រាជ្ញារ របស់ទ្រង់ដែលជាតិសាសន៍យូដាតែងតែរំលឹក។ ក្រិកជាជនជាតិដែលបានជឿលើព្រះ ឬព្រះដទៃទៀតដែលមិនមែនជាព្រះនៅក្នុងព្រះគម្ពីរ ពួកគេបានហៅវាថាព្រះបន្ទូលរបស់ព្រះ "ពាក្យ" មានន័យថា “ទាំងផែនការ និងអំណាចរបស់ព្រះក្នុងការបង្កើត” នេះគឺជារឿងមានប្រយោជន៍ ព្រោះវាអាចជួយយើងឱ្យយល់ពីជំពូកដំបូងនៃដំណឹងល្អរបស់លោកយ៉ូហាន។ យ៉ូហានហាក់ដូចជាបានរួមបញ្ចូលគ្នាគំនិតភាសាក្រិចនៃព្រះបន្ទូលរបស់ព្រះ ជាមួយនឹងគំនិតរបស់ជនជាតិយូដាទៅលើប្រាជ្ញារបស់ព្រះ។ ដំណឹងល្អនេះចាប់ផ្តើម នៅក្នុងការចាប់ផ្តើមនោះគឺ “ពាក្យ” មនុស្សមួយចំនួនមិនអាចយល់ពីខ្លឹមសារនេះទេ។ អ្នកផ្សេងទៀតគិតថាពួកគេអាចយល់បានប៉ុន្តែពួកគេបានយល់ន័យខុស ព្រោះពួកគេគិតថាពាក្យនេះគឺសំដៅលើ (ការរស់នៅ) (ដោយសារតែរឿងនេះ ទើបវាជាមូលហេតុដែលធ្វើឲ្យអ្នកបកប្រែនៅក្នុងខ្លឹមសារសំដៅទៅលើព្រះ "ទ្រង់" នៅក្នុងព្រះគម្ពីរជាភាសាអង់គ្លេសរបស់យើង ចំណែកពាក្យជាភាសាក្រិច "ទ្រង់" មានន័យថា "ផែនការ" ហើយនោះគឺជារបៀបដែលវាគួរតែត្រូវបានគេបកប្រែនៅទីនេះ។ ឥឡូវនេះប្រសិនបើយើងគិតអំពី “ផែនការរបស់ព្រះ" ទៅជា "ពាក្យ" របស់ទ្រង់ហើយប្រើ "ផែនការ" ជំនួសឱ្យ "ទ្រង់" នេះជាអ្វីដែលយើងបានរៀនពីយ៉ូហាន" នៅក្នុងការចាប់ផ្តើមពិចារណា៖ ផែនការគង់នៅជាមួយព្រះជាម្ចាស់ និងផែនការជាព្រះជាម្ចាស់ យើងឃើញថាពាក្យថាផែនការនៅចំនុចចាប់ផ្ដើមនៃឃ្លាទាំងនោះ។ រឿងទាំងអស់ត្រូវបានធ្វើឡើងតាមរយៈផែនការ ប្រសិនបើគ្មានផែនការ វានឹងមិនមានអ្វីដែលត្រូវបានបង្កើតឡើងនោះទេ ហើយក៏គ្មានជីវិតមនុស្សលោកដែរ... “ផែនការក្នុងការកើតមកជាមនុស្សរបស់ព្រះយេស៊ូវដែលត្រូវគង់នៅក្នុងចំណោមយើងពេញដោយព្រះគុណនិងសេចក្ដីពិត យើងបានឃើញសិរីរុងរឿងរបស់ព្រះអង្គជាសិរីរុងរឿងនៃព្រះបុត្រាតែមួយគត់ដែលមកពីព្រះបិតារបស់ទ្រង់” (យ៉ូហាន 1: 1-14) ពាក្យរបស់លោកយ៉ូហានទាំងនេះ បានសង្ខេបយ៉ាងល្អក្នុងការបង្រៀនរបស់ព្រះគម្ពីរ ព្រះយេស៊ូមាននៅក្នុងស្ថានបរមសុខពីដំបូងប៉ុន្តែមិនមែនក្នុងទំរង់ជាមនុស្សនោះឡើយ។ ទ្រង់គ្រាន់តែជាគំនិតល្អមួយនៅក្នុងព្រះទ័យរបស់ព្រះ ហើយក៏ជាតួរអង្គយ៉ាងសំខាន់នៃផែនការរបស់ព្រះ។ ទ្រង់មិនមានរូបរាងជាមនុស្សនោះទេរហូតដល់ពេលដែលទ្រង់បានប្រសូទនៅភូមិបេថ្លេហិម។ បន្ទាប់មកនៅក្នុងឃ្លាមួយរបស់លោកយ៉ូហានបានសរសេរថា “ផែនការកើតទៅជាមនុស្ស "

 

ការលើកកិត្តិយសព្រះយេស៊ូវ

Honouring Jesus

 

ឥឡូវនេះយើងបានដឹងពីអ្វីដែលព្រះគម្ពីរបានបង្រៀនអំពីព្រះយេស៊ូវ។យើងអាចចាប់ផ្តើមដើម្បីគោរពទ្រង់ ហើយវាប្រហែលជាអ្វីដែលយើងមិនដែលបានធ្វើពីមុននោះទេ។ អ្នកនឹងយល់ ប្រសិនបើអ្នកគិតត្រឡប់មកវិញនៅលើអ្វីដែលយើងបានពិភាក្សា។ យើងបានដឹងហើយថា មានភាសាពីរប្រភេទនៅក្នុងព្រះគម្ពីរ។ មានភាសាន័យចំគឺជាភាសា ដែលមានន័យដូចអ្វីដែលវាបានសរសេនៅក្នុងព្រះគម្ពី។ ភាសាមួយទៀតគឺជាភាសាធៀបដែលបង្កប់អត្ថន័យជ្រាលជ្រៅ។ នៅពេលដែលព្រះយេស៊ូបានមានព្រះបន្ទូលថាទ្រង់យាងចុះមកពីស្ថានបរមសុខមិនមែនមានន័យថាទ្រង់បានគង់នៅក្នុងស្ថានបរមសុខដោយផ្ទាល់នោះទេ។ ដូច្នេះពាក្យរបស់ទ្រង់មិនមែនជាភាសាន័យចំនោះទេ ប៉ុន្តែវាជាន័យធៀប។ ដោយសារតែព្រះជាម្ចាស់ទ្រង់ជ្រាបគ្រប់ការទាំងអស់ដែលទ្រង់ទត់ឃើញទៅក្នុងពេលអនាគត។ នៅពេលដែលព្រះជាម្ចាស់សម្រេចព្រះទ័យដើម្បីធ្វើអ្វីមួយដែលជាអំពើល្អ វាហាក់ដូចជាធ្វើការងារនោះរួចរាល់អញ្ចឹងដែរ។ ដូច្នេះមុនពេលដែលទ្រង់បានបង្កើតពិភពលោកព្រះជាម្ចាស់បានរៀបចំផែនការមួយ។ ព្រះយេស៊ូវគឺការចាប់ផ្តើមនៃផែនការនេះ ហើយក៏ជាផ្នែកមួយសំខាន់បំផុតរបស់ផែនការនេះផងដែរ។ អ្នកដើរតាមព្រះយេស៊ូវទាំងអស់នឹងត្រូវដាក់ចូលទៅក្នុងផែនការនេះ។ ទាំងពួកគេអ្នកដើរតាម និងម្ចាស់របស់ពួកគេ នឹងមានវត្តមាននៅក្នុងផែនការរបស់ព្រះជាម្ចាស់ មុនពេលការបង្កើតនៃពិភពលោកនេះទៅទៀត។ ជាការពិតណាស់ ពួកគេមានតែនៅក្នុងព្រះទ័យរបស់ព្រះ ហើយជាផ្នែកមួយនៃផែនការរបស់ទ្រង់។ ក្នុងន័យធៀបនេះពួកគេទាំងអស់នៅក្នុងស្ថានបរមសុខតាំងពីដើមដំបូងនៃការបង្កើតមកម្លេះ។ ប៉ុន្តែជីវិតពិតប្រាកដនៃព្រះអម្ចាស់យេស៊ូគ្រិស្ដទើបតែចាប់ផ្តើមនៅពេលដែលទ្រង់បានប្រសូតនៅភូមិបេថ្លេហិម។ កំណើតរបស់ទ្រង់តាមរយះការដ៏អស្ចារ្យមួយ។ ព្រះជាម្ចាស់ជាឪពុករបស់ទ្រង់ និងនាងម៉ារីជាម្ដាយរបស់ទ្រង់ ហើយនាងជានារីក្រមុំ។ នាងម៉ារីគឺជាម្តាយពិតប្រាកដរបស់ទ្រង់ ហើយទ្រង់មានលក្ខណៈដូចទៅនាងច្រើនជាងលក្ខណៈរបស់ព្រះ។ ដោយសារតែហេតុនេះទ្រង់ជាមនុស្សពិតប្រាកដ។ នេះមានន័យថាទ្រង់បានទទួលរងការល្បួងដូចគ្នាទៅមនុស្សម្នារផ្សេងៗទៀតផងដែរ។ ប៉ុន្តែទ្រង់បានច្បាំងឈ្នះការល្បួងទាំងស្រុង។ ទ្រង់រស់នៅក្នុងជីវិតមួយដែលគ្មានអំពើបាបសោះ និងបង្កើតចរិកលក្ខណៈយ៉ាងល្អឥតខ្ចោះ។ ជារង្វាន់សម្រាប់ព្រះយេស៊ូវ ព្រះជាម្ចាស់បានប្រោសព្រះអង្គអោយរស់ឡើងវិញហើយបានធ្វើឱ្យទ្រង់ក្លាយ ជាបុគ្គលដ៏ធំបំផុតក្នុងសកលលោកបន្ទាប់ពីព្រះជាម្ចាស់មក។ ព្រះជាម្ចាស់សព្វព្រះហឫទ័យ ហើយបានលើតម្កើនព្រះយេស៊ូវ ដូចនេះយើងគួរតែគោរពទ្រង់ឲ្យដូចគោរពព្រះជាម្ចាស់ដែរ។ យើងគួរតែមើលឡើងទៅលើមេឃហើយអធិស្ឋានទៅទៅព្រះថា: «ព្រះវរបិតាដែលគង់នៅឋានបរមសុខ ព្រះបុត្រារបស់ទ្រង់បានប្រយុទ្ធប្រឆាំងនឹងការល្បួង ដូចអ្វីដែលខ្ញុំបានប្រយុទ្ធប្រឆាំងដូចគ្នា។ ដូច្នេះព្រះយេស៊ូវទ្រង់ដឹងពីរបៀបដែលខ្ញុំមានអារម្មណ៍ឈឺចាប់» "ប៉ុន្តែទ្រង់បានឈ្នះរាល់ការប្រយុទ្ធប្រឆាំងនឹងការល្បួង ខណៈពេលដែលខ្ញុំតែងតែបរាជ័យ។ ព្រះអម្ចាស់អើយ ខ្ញុំសូមកោតសរសើរក្នុងការទទួលជ័យជម្នះរបស់ទ្រង់ហើយខ្ញុំសង្ឃឹមថា ខ្ញុំអាចដើរតាមគំរូរបស់ព្រះបុត្រាឲ្យកាន់តែល្អជាងមុនទៀត» «ប៉ុន្តែខ្ញុំជាមនុស្សទន់ខ្សោយ ព្រះអម្ចាស់អើយសូមអាណិតខ្ញុំ ហើយជួយខ្ញុំផង។ ជួយខ្ញុំឱ្យកាន់តែមានលក្ខណៈដូចព្រះបុត្រារបស់ទ្រង់។ ជួយខ្ញុំដើម្បីឲ្យខ្ញុំព្យាយាមដោយអស់ពីកំលាំងកាយចិត្តក្នុងការដើរតាមទ្រង់។ ជួយឲ្យខ្ញុំឱ្យស្រឡាញ់ទ្រង់និងគោរពទ្រង់ហើយស្ដាប់បង្គាប់របស់ទ្រង់» «ព្រះនៃពិភពទាំងមូល ព្រះបុត្រារបស់ទ្រង់បានការរងទុក្ខនិងការស្លាប់ខ្លួន។ ខ្ញុំបានដឹងពីទ្រង់ នឹងយល់ពីការឈឺចាប់របស់ទ្រង់ ព្រះអម្ចាស់ ខ្ញុំអធិស្ឋានតាមរយៈបុត្រារបស់ទ្រង់ ហើយខ្ញុំដឹងថាព្រះអង្គនឹងឮពីខ្ញុំ»

 

By Alan Hayward, 1975

English version http://www.god-so-loved-the-world.org/english/hayward_didjesusreallycomedownfromheaven.htm